Hot Post
Loading...
Sunday, July 7, 2013

Info Post
រាជ​ធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នឹង​ពេល​នេះ​កា​រ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ដណ្តើម​​ខ្សែក្រវាត់​ជើង​ឯក​​១០លាន​រៀល​របស់​ក្រុម​ហ៊ុនស្រា​​ផែន​ដី​ នៅលើស​ង្វៀន​​CTN កាល​ពី​ថ្ងៃ​សៅរ៍​​ទី​៦ កក្កដា ​​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៧​ហើយ ។ ​​កីឡា​ករ​ខុន រាជ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ​ និង​កីឡា​ករ​មាស ភារម្យ​ ម​ក​ពី​ក្លិប​កង​​ទ័ព​ជើង​​ទឹក​ បើ​ទោះ​ជា​ពួកគេ​​ទាំង​២​នាក់​ ទើប​តែ​ឆ្លង​កាត់​ការ​ប្រកួត​បាន​៤​លើក​ម្នាក់​ក្តី​ក៏​ពួកគេ​មាន​ពិន្ទុ​​គ្រប់​គ្រាន់សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​​វគ្គ​​​ពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ​​ជា​បន្ត​ទៀត​បាន​ហើយ ។

សម្រាប់​​លទ្ធ​ផល​ប្រកួត​​​កាល​​ពី​ថ្ងៃ​សៅរ៍​នោះ​កីឡា​ករ​ ខុន រាជ ​បាន​​ឈ្នះ​ពិន្ទុ​កីឡា​ករ​វី ​សា​យ័ន មកពី​ក្លិប​ខ្លារ​ខិន​មាន​ឫទ្ធិ​ទាំង​លំបាក​ ព្រោះ​ស្ទើរ​តែ​គ្រប់​ទឹក​គេ​ឃើញ​​ វី ​សាយ័ន វាយ​សង្គ្រុប​​ជាប់​រហូត ធ្វើ​ឱ្យ​​ខុន រាជ​​ ​មិន​សូវ​មាន​ជំនឿ​ចិត្ត​ថា ​​នឹង​​​អាច​​ឈ្នះពិន្ទុ​​​បាន​ឡើយ ។ ​ការ​គ្មាន​​ជំនឿ​ចិត្ត​នេះ​បាន​ស្តែង​ឱ្យ​ឃើញ​នៅ​ពេល​គណៈ​​កម្មការ​ធ្វើ​ការ​ប្រកាស​​លទ្ធ​ផល​ផ្តល់​​ជ័យ​​ជម​្នះ​ឱ្យ​រូបគេ​​ធ្វើ​ឱ្យ​​គេ​​​សប្បាយ​ចិត្ត​យ៉ាង​​ខ្លាំង​រហូតដល់​ថ្នាក់​ស្ទុះ​លោត​កញ្ឆេង​​ទាំង​មិន​ដឹង​​ខ្លួន។ ខុន រាជ ​ពេល​នេះ​ប្រកួត​​បាន​៤​លើក​មិន​ទាន់​ស្គាល់​​ពាក្យ​ថា​ចាញ់​ម្តង​ណា​ឡើយ​ រី​ឯ​វី​ សាយ័ន វិញ​ប្រកួត​បាន​៤​លើក​ដូចគ្នា​​ស្គាល់​ឈ្នះ​តែ​១​លើក​​គត់ ។
​គូដណ្តើម​ខ្សែ​ក្រវាត់​១គូ​ទៀត​គឺ​កីឡាករ​​មាស ភារម​្យ បាន​យក​ឈ្នះ​កីឡា​ករ​សាំង ស៊ី​ថា ​មក​ពី​​សមាគម​កីឡា​​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​​ដោយ​ពិន្ទុ ។ មាស​ ភារម្យ ​ពេល​នេះ​ប្រកួត​ឈ្នះ​ទាំង​៤​លើក ​ដូច​ខុន រាជ ដែរ ​ខណៈ​សាំង ស៊ីថា ​​ប្រកួត​បាន​៤​លើ​ក​ដូចគ្នា ​ប៉ុន្តែ​​មិន​ទាន់​ស្គាល់​ឈ្នះ​ម្តង​ណា​ឡើយ ។ ​ដូច្នេះ​ខុន រាជ ​និងមាស ភារម្យ មាន​ពិន្ទុ​គ្រប់​គ្រាន់​​អាច​ដឹកដៃ​គ្នា​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​បាន​ហើយ ។
ចំណែក​​លទ្ធ​ផល​គូប្រកួត​មិត្ត​ភាព​វិញ កីឡា​ករ ខុន ​ប៉ូឡា ​​មកពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះ​វិហារ ឈ្នះ​ពិន្ទុ​កីឡាករ​ទូច ស័ក្តិ​ មក​ពី​​​​ក្លិបរស្មី​កុមារ​កំព្រា ។ កីឡាករ ហែម ថង ​មក​ពី​​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើ​ឱ្យ​​កីឡាករ​ឡុង ប៊ុន​រ៉ាត់ ​មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ លើក​ទង់​ជ័យ​ស សុំ​ចុះ​ចាញ់​នៅ​ត្រឹម​ទឹក​ទី​២ ។ កីឡាករ​សរ រាជ​សីហ៍ មកពី​ក្លិប​មោង​ឫស្សី​មរត​ក​គុន​ខ្មែរ ​បាន​យក​ឈ្នះ​​កីឡា​ករ​ពេជ្រ ម៉ាប់ មកពី​ក្លិប​​​សាល​វ័ន្ត​កីឡា ​ដោយ​ពិន្ទុ​​ និង​កីឡា​ករ ភន ពិសិដ្ឋ មកពី​ក្លិប​​ពន្លឺ​វិបុល​​​ ផ្តួល​​កីឡា​ករ​ រ៉ៃ​ យ៉ុង​ល័ក្ខ មកពីក្លិប​កណ្តាប់​ដៃ​ដែក​​​​ឱ្យ​​សន្លប់​​នៅ​ក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​្នុង​ទឹក​ទី​២ ៕
ប្រភព៖ kohsantepheapdaily.com.kh/

0 comments:

Post a Comment